ក្រុមអ្នកសង្កេតការណ៍អន្តរជាតិធំៗចំនួន៣ មកជួបសម្តេចតេជោ ហ៊ុន សែន​ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត និងរៀនពីការបោះឆ្នោតរបស់កម្ពុជា យកទៅចែករំលែកទូទាំងពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ធំៗចំនួន៣រួមមាន៖ អង្គការ ICAPP, CAPDI និង CDI-International ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ អតីតប្រធានាធិបតីកូឡុំប៊ី។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា លោក អារ៉ង់ហ្គោ បានជម្រាបជូនសម្តេចថា នេះជាលើកទី៣ហើយ ដែលលោកបានមកកាន់កម្ពុជា។ លោកថា ដំណើរទស្សនកិច្ចនាពេលនេះ គឺមានគោលការណ៍ចំនួន៣ ទី១គឺ តំណាងឲ្យប្រទេសកូឡុំប៊ី ដើម្បីមកសិក្សាពីបទពិសោធន៍អំពីកម្ពុជា ដើម្បីយកទៅអនុវត្តន៍នៅប្រទេសកូឡុំប៊ី, ទី២ ដើម្បីចូលរួមសង្កេតការណ៍ ពីការបោះឆ្នោតនៅកម្ពុជា ដើម្បីមើល និងទី៣ ដើម្បីរៀនពីការបោះឆ្នោតរបស់កម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។ ប្រធានប្រតិភូ បានបញ្ជាក់ថា កាលពី២០ឆ្នាំមុន កម្ពុជាបានទទួលការជួយឧបត្ថម្ភពីអាជ្ញាធរជាតិបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC ហើយពេលនេះ … Continue reading ក្រុមអ្នកសង្កេតការណ៍អន្តរជាតិធំៗចំនួន៣ មកជួបសម្តេចតេជោ ហ៊ុន សែន​ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត និងរៀនពីការបោះឆ្នោតរបស់កម្ពុជា យកទៅចែករំលែកទូទាំងពិភពលោក